សាររបស់អគ្គនាយកក្រុមហ៊ុន
សូមស្វាគមន៍ ការមកកាន់ ជី ធី អេ ស៊ី ឯ.ក (G T A C CO.,LTD) ដែលជាក្រុមហ៊ុនប្រឹក្សា ចុះបញ្ជីអាជីវកម្ម គណនេយ្យ និងពន្ធដារ ឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជី ធី អេ ស៊ី ឯ.ក (G T A C CO.,LTD) បានចុះបញ្ជីក្រោមលេខ ០០០៤០៧២០ ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម និងទទួលអាជ្ញាប័ណ្ណជាភ្នាក់ងារសេវាកម្មពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារ ក្រោមលេខៈ TA202212004 ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២។ យោងទៅលើបទពិសោធន៍ការងារចាប់តាំងពីឆ្នាំ ២០១៧ មក G T A C CO.,LTD បានកសាងកេរ្ដិ៍ឈ្មោះ និងគុណភាពនៃការផ្តល់សេវា ដែលទទួលបាននូវភាពល្បីល្បាញទាំងប្រទេសកម្ពុជា។ ជី ធី អេ ស៊ី ឯ.ក (G T A C CO.,LTD) ក៏បានអភិវឌ្ឍធនធានមនុស្ស លើផ្នែកធុរកិច្ច និងគណនេយ្យ ពន្ធដារ ដើម្បីបម្រើនិងបំពេញតាមតម្រូវការចាំបាច់ នៅពាសពេញផ្ទៃប្រទេស។ សមិទ្ធផលសម្រេចទាំងនេះទៀតសោត បង្ហាញឲ្យឃើញថា ជី ធី អេ ស៊ី ឯ.ក (G T A C CO.,LTD) មានតួនាទីយ៉ាងសំខាន់ និងមានជំនាញច្បាស់លាស់ លើការផ្តល់សេវាកម្ម ផ្នែកចុះបញ្ជី គណនេយ្យ និងពន្ធដារ រួមទាំងសេវាពាក់ព័ន្ធផ្សេងៗទៀត ពីជំនាន់មួយទៅជំនាន់មួយ ដែលជាការចូលរួមចំណែកដ៏សំខាន់លើការអភិវឌ្ឍប្រទេសជាតិផងដែរ។
គោលដៅចម្បងរបស់យើង គឺផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ ប្រកបដោយសុជីវធម៌ និងសីលធម៌ ដើម្បីផ្តល់ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់នូវទិសដៅត្រឹមត្រូវ ស្របទៅតាមស្តង់ដារ បង្កើនធនធានសម្រាប់ប្រទេសជាតិ។ អាទិភាពដំបូងរបស់ក្រុមហ៊ុន ជី ធី អេ ស៊ី ឯ.ក (G T A C CO.,LTD) សម្រាប់ការអភិវឌ្ឍ គឺការផ្ដល់នូវ ការប្រឹក្សាយោបល់ ចែករំលែក ជ្រោមជ្រែង និងការបណ្តុះបណ្តាល ជម្រុញទឹកចិត្ត ក្នុងការកាត់បន្ថយភាពស្មុគស្មាញ ចំណេញពេលវេលា លុយ និងមានសន្តិភាពផ្លូវចិត្ត។
តាំងនាមឱ្យថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ខ្ញុំបាទរីករាយស្វាគមន៍ នូវរាល់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក្នុងការកសាងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស កាលក់ដូរ ប្រកបកិច្ចការផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
ចក្ខុវិស័យ និងបេសកកម្ម
ក្លាយជាក្រុមហ៊ុនពិគ្រោះយោបល់គណនេយ្យពន្ធ និងសេវាប្រឹក្សាឈានមុខគេមួយ
ចក្ខុវិស័យចង់ក្លាយជាក្រុមហ៊ុនពិគ្រោះយោបល់គណនេយ្យពន្ធ និងសេវាប្រឹក្សាឈានមុខគេមួយ សម្រាប់អាជីវកម្មធុនតូច |
|
|
បេសកកម្មប្តេជ្ញាចិត្តជាអ្នកផ្តល់សេវាកម្មគណនេយ្យពន្ធដារ និងសេវាប្រឹក្សាឈានមុខគេនៅកម្ពុជា។ |
||
គុណតម្លៃ១. អ្នកផ្តល់ឲ្យ៖ គឺជាអ្នកដែលកាន់តែទទួលបានភាពរីកចម្រើនបន្ថែម ពួកយើងខិតខំប្រឹងប្រែងបំពេញការងារលើសពីការរំពឹងទុក ២. សុចរិតភាព៖ ពួកយើងធ្វើប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ និងក្រមសីលធម៌ជានិច្ច ៣. នុវានុវត្តន៍៖ ពួកយើងបន្តបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតឥតស្រាកស្រាន្ត ដើម្បីធ្វើឲ្យការងាររបស់យើង និងសហគមន៍របស់យើងកាន់តែមានលក្ខណៈល្អប្រសើរ ៤. ការច្នៃប្រឌិត៖ ពួកយើងកែច្នៃគំនិតថ្មីៗ ពួកយើងធ្វើឲ្យគំនិតថ្មីៗលេចរូបរាងក្លាយជាការពិត ៥. កិច្ចសហការ៖ ពួកយើងជឿជាក់លើថាមពលនៃការធ្វើការរួមគ្នា ៦. គុណភាព៖ ពួកយើងអាចធ្វើការបំពេញ ឬធ្វើការលើសពីការរំពឹងទុករបស់អតិថិជនទាំងក្នុង និងក្រៅប្រទេស ៧. ការរៀនសូត្រ៖ ពួកយើងបន្ត និងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងភាពរីកចម្រើន ៨.ការលូតលាស់៖ តែងតែផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន ក្រុមការងារ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ |
